ខេត្តក្រចេះ តាមរបាយការណ៍ស្នងការខេត្តក្រចេះបានអោយដឹងថា ដេកមើលទូរសព្ទ័ដាក់លើដើមទ្រូងពេលកំពុងបញ្ចូលថ្មត្រូវផ្ទុះឆក់ស្លាប់ភ្លាមៗ។ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះឆក់ពីទូរសព្ទ ខណៈដេកមើលទូរសព្ទពេលកំពុងបញ្ចូលថ្ម។ ក្មេងស្រីរងគ្រោះឈ្មោះខេង កាណា អាយុ១០ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ បានជួបហេតុការណ៍ផ្ទុះឆក់ទូរសព្ទបណ្តាលអោយស្លាប់នៅថ្ងៃទី១១ ខែមេសា។ ដូច្នេះចូរឳពុកម្តាយគ្រប់រូប មានការប្រុងប្រយត្ន័ខ្ពស់អំពីការប្រើប្រាស់ទូរសព្ទ័ចំពោះកូនតូចៗ កុំធ្វេសអោយសោះ ប្រយត្ន័មានវិប្បដិសារី។
No comments