ស្រីៗមានមុខស្ងួត គួរចៀសវាងទម្លាប់ទាំងនេះ! បើមិនចង់មានបញ្ហាលើស្បែក…….
ពិតណាស់
ស្បែកស្ងួតអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពស្បែក
ពីព្រោះវាមិនត្រឹមតែធ្វើឲ្យស្បែករបក និងស្រអាប់
ប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យលេចឡើងនូវស្នាមជ្រីវជ្រួញមុនវ័យទៀតផង។
យ៉ាងណាមិញ ទោះបីជាយើងមិនអាចផ្លាស់
ប្ដូរប្រភេទស្បែកក៏ពិតមែន
ប៉ុន្តែយើងគប្បីធានាថាស្បែករបស់យើងមានសំណើមជាប់ជានិច្ច។ ជាក់ស្ដែង
មានកត្តាជាច្រើន
ដែលជំរុញឲ្យស្បែករបស់យើងកាន់តែយ៉ាប់យឺនទ្វេដង
ហេតុដូច្នេះហើយ ស្រីៗយើងគួរកម្ចាត់ចោលកត្តាទាំងនេះ ដើម្បី
ទទួលបានស្បែកស្រស់ស្អាត
និងមានសុខភាពល្អ។
ការប្រើប្រាស់ក្រែមផ្ដល់សំណើម
ជារឿងដែលមិនអាចខ្វះបានឡើយសម្រាប់អ្នកដែលមានស្បែកស្ងួត។
ដូចនេះហើយ
គ្នាយើងគប្បីសាកល្បងប្រើក្រែមផ្ដល់សំណើមដែលមានជាតិទឹកស្រាលផ្ដល់សំណើមខ្លាំង
ដើម្បីងាយផ្ដល់សំណើមដល់
ស្បែកបានយូរ។
ប៉ុន្តែប្រសិនបើយើងប្រើក្រែមផ្ដល់សំណើមប្រភេទស្រាល ឬមានជាតិសំណើមទាប
វានឹងមិនអាច
ជ្រាបចូលទៅក្នុងស្រទាប់ស្បែកបានពេញលេញឡើយ។
ជាមួយគ្នានេះដែរ
គ្នាយើងគួរជ្រើសរើសហ្វូមលាងមុខដែលត្រូវនឹងប្រភេទស្បែក។
ការប្រើប្រាស់ហ្វូមដែលមានជាតិកាត់
ខ្លាំង
អាចបណ្ដាលឲ្យស្បែកស្ងួត ក្រហាយ និងរលាក។ មួយវិញទៀត
វាក៏អាចបំផ្លាញប្រេងធម្មជាតិនៃស្បែក ដែលធ្វើ
ឲ្យស្បែកកាន់តែស្ងួតផងដែរ។
ដូចនេះ យើងគួរជ្រើសហ្វូមលាងមុខណាដែលមិនសូវមានជាតិកាត់ខ្លាំង។
គ្នាយើងខ្លះអាចចូលគេងដោយមិនបានលាងសម្អាតគ្រឿងសម្អាងចេញ
ដែលនេះគឺជាកំហុសឆ្គងដ៏ធំមួយ ជាពិសេសសម្រាប់
អ្នកដែលមានស្បែកស្ងួត។
ជាទូទៅ គ្រឿងសម្អាងរារាំងស្បែកមិនឲ្យដកដង្ហើម
ដែលធ្វើឲ្យស្ទះរន្ធញើស និងបណ្ដាលឲ្យកើត
មុន។ ដូចនេះ
មុនចូលគេង យើងត្រូវលាងសម្អាតគ្រឿងសម្អាងចេញជាមុនសិន។
ទន្ទឹមនឹងនេះ
ទឹកជូតមុខដែលមានជាតិអាកុលអាចធ្វើឲ្យស្បែករបស់យើងកាន់តែស្ងួតលើសដើម។
ដោយសារតែទឹក
ជូតមុខជាច្រើនមានសារធាតុផ្សំដូចជាជាតិអាកុល
និងសារធាតុPropylene Glycolដែលអាចធ្វើឲ្យស្បែកមុខស្ងួតខ្លាំង
ស្រីៗយើងគប្បីជ្រើសរើសទឹកជូតមុខដែលគ្មានជាតិអាកុល និងប្រើទឹកជូតមុខប្រភេទធម្មជាតិជំនួសវិញ។
៥.
មិនជម្រុះកោសិកាចាស់
បន្ថែមពីនេះ
យើងចាំបាច់ត្រូវជម្រុះកោសិកាចាស់ៗនៅលើផ្ទៃមុខ
ដើម្បីកម្ចាត់ចោលស្បែករបក និងស្បែកងាប់។ ប្រសិន
បើយើងមិនបានជម្រុះកោសិកាចាស់ទេនោះ
វានឹងបណ្ដាលឲ្យស្បែកឡើងស្រអាប់ និងស្ងួត។ រីឯការជម្រុះកោសិកាចាស់ៗ
ញឹកញាប់ពេក
ក៏អាចប៉ះពាល់ដល់រនាំងការពារស្បែកធម្មជាតិ
ដោយបណ្ដាលឲ្យស្បែកទៅជាស្ងួតដូចគ្នា។ ដូច្នេះហើយ
យើងគប្បីជម្រុះកោសិកាចាស់ៗជារៀងរាល់៣ទៅ៤ថ្ងៃម្ដង
ទើបជាការប្រសើរ។
អ្នកដែលមានស្បែកស្ងួត
ច្បាស់ជាបានដឹងហើយថាស្បែករបស់យើងងាយនឹងរលាកដោយកត្តាខាងក្រៅដូចជាជាតិពុល
និងកម្ដៅថ្ងៃ។
ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃគឺជាវិធីដ៏ល្អបំផុតក្នុងការការពារស្បែក
ពីព្រោះវាមានតួនាទីជាស្រទាប់ការ
ពារប្រឆាំងនឹងកត្តាខាងក្រៅទាំងនេះបានយ៉ាងល្អឥតខ្ចោះ។
ទោះបីជាយើងនៅក្នុងផ្ទះ ឬនៅរដូវរងាក៏ដោយ គ្នាយើងគប្បី
លាបឡេការពារកម្ដៅថ្ងៃឲ្យបានទៀងទាត់។
No comments