ខេត្តកណ្តាល
បានសម្រេចកំណត់តំបន់មួយចំនួនជា «តំបន់ក្រហម»
«តំបន់លឿងទុំ» និង «តំបន់លឿង»
សារជាថ្មីម្ដងទៀត
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
តាមសេចក្តីសម្រេច
តំបន់ក្រហម រួមមាន៖
ផ្នែកខ្លះនៃភូមិពាមរាំងលើ
ចាប់ពីព្រំប្រទល់ប៉ែកខាងជើង រហូតដល់សាលាអន្តរជាតិ ចំណេះខ្ញុំ នៃភូមិពាមរាំងលើ
ឃុំពាមរាំង ស្រុកលើកដែក។
តំបន់លឿងទុំ
ចាប់ពីសាលាបឋមសិក្សាភូមិថ្មី រហូតដល់ព្រំប្រទល់ប៉ែកខាងត្បូងនៃភូមិព្រែកតាទួន ឃុំពាមរាំង
ស្រុកលើកដែក។
តំបន់លឿង
ផ្នែកខ្លះនៃភូមិថ្មី ចាប់ពីព្រំប្រទល់ប៉ែកខាងជើង រហូតដល់សាលាបឋមសិក្សាភូមិថ្មី
និងផ្នែកខ្លះ នៃភូមិពាមរាំងលើ ចាប់ពីសាលាអន្តរជាតិចំណេះខ្ញុំ រហូតដល់ព្រំប្រទល់
ប៉ែកខាងត្បូង នៃភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក។
រដ្ឋបាលខេត្តកណ្តាល
បានលើកឡើងថា
វិធានការដែលត្រូវអនុវត្តចំពោះភូមិសាស្ត្របិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិថ្មី
ភូមិនព្រែកតាទួន និងភូមិពាមរាំងលើ ក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល
ត្រូវចាប់ផ្តើមអនុវត្ត សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕
No comments