ខេត្តបាត់ដំបង: ពុទ្ធោ! អាណិតណាស់ ស្លាប់១ និងរបួស១ដោយសារការផ្ទុះគ្រាប់មីន…..
យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថាកសិករម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលគោយន្តរបស់ពួកគេបើកកិនរណ្តៅមីនប្រឆាំងរថក្រោះ
នៅស្រុកសំឡូតខេត្តបាត់ដំបង។
លោកហេង រតនា អគ្គនាយក CMAC បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាឧប្បត្តិហេតុនេះបានកើតឡើងនៅពេលបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានបើកគោយន្តរបស់ពួកគេឆ្លងកាត់វាលស្រែហើយបានកិនលើមីនប្រឆាំងរថក្រោះដែលកប់នៅក្រោមដីនៅក្នុងឃុំសុង។
ក្រុមមន្ត្រីបាននិយាយថាតំបន់សំឡូតគឺជាអតីតសមរភូមិរវាងទាហានរដ្ឋាភិបាលនិងក្រុមឧទ្ទាមខ្មែរក្រហមក្នុងអំឡុងទសវត្សឆ្នាំ
១៩៨០ និង ១៩៩០។
លោកហេង
រតនាបាននិយាយថាគ្រាប់មីនប្រឆាំងរថក្រោះត្រូវបានដាក់នៅក្រោមដីអស់រយៈពេលជាង
៣០ឆ្នាំឬច្រើនជាង ៥០ឆ្នាំ
ហើយគ្រាប់ទាំងនេះអាចនឹងផ្ទុះធ្វើឱ្យរបួសឬសម្លាប់កសិករក្នុងស្រុកគ្រប់ពេល៕
No comments