សម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន
(ភ្នំពេញ-បាត់ដំបង)៖ បុរសម្នាក់យកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ប្រពន្ធ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីនៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
No comments