Breaking News

អ្នកពាក់ព័ន្ធនឹងភោជនីយដ្ឋានពិភពធម្មជាតិ ខេត្តសៀមរាប ចំនួន៣០នាក់ទៀតបានឆ្លង កូវីដ១៩!

 ខេត្តសៀមរាប៖


រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។


ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤៥នាក់ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។


បើតាមរដ្ឋបាលខេត្តសៀមរាប ករណីទី១ ដល់ទី៣០(ក្នុងសេចក្តីជូនដំណឹងរបស់ខេត្ត) គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។ ចំពោះករណីទី៣១ ដល់ទី៤០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។


ដោយឡែក ករណីទី៤១ ដល់ទី៤៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។


មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១០៦នាក់ ស្លាប់២នាក់ និង២៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។


រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែល លើ្មសនឹងវិធានសុខាភិបាលនេះ៕






No comments